ផ្អើលទាំងយប់ ក្រោកឡើងស្រាប់តែឃើញជាប់នឹងរបងដែក!

បរទេស៖ នេះជាហេតុការណ៏ភ្ញាក់ផ្អើលមួយនៅពេលដែលសត្វកាំប្រម៉ាមួយក្បាលបានជាប់គាំងនៅចន្លោះរបងដែកតែសំណាងល្អដែរគេជួយសង្គ្រោះទាន់ពេល។

ក្រុមជួយសង្រ្គោះត្រូវគេហៅអោយទៅអន្តរាគមន៏នៅក្នុងអាគារមួយនាតំបន់ Kent នៃទីក្រុង Canterbury ប្រទេសអង់គ្លេសកាលពីម៉ោង 3 ព្រឹកថ្ងៃពុធកន្លងទៅនេះ បន្ទាប់ពីសត្វដ៏គួរអោយខ្លាចខាងលើបានជាប់គាំងយ៉ាងណែន ហើយកំពុងត្រូវការអ្នកជួយជាប្រញ៉ាប់។

តាមប្រភពព័ត៌មានបានអោយដឹងថា ម្ចាស់ផ្ទះបានព្យាយាមយកសត្វល្មូននេះចេញដែរ ក៏ប៉ុន្តែមិនបានសម្រេចទាល់តែសោះ ហើយក៏បានសម្រេចចិត្តទាក់ទងទៅខាងសមាគមន៏ការពារសត្វព្រៃអោយមកជួយតែម្តង។

ទោះជាយ៉ាងណាក្រោយសត្វកាំប្រម៉ាខាងលើនេះត្រូវបានគេជួយសង្គ្រោះបានហើយ៕

ប្រភព៖ puls-planety247.ru

Loading...
Comments
Loading...