ទារកម្នាក់ទើបតែកើតបាន 2 ថ្ងៃត្រូវគ្រូមន្តអាគមន៏បង្ខំអោយ ដើរដើម្បីព្យាបាលជម្ងឺ (មានវីដេអូ)

2,293
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

វាជារឿងរ៉ាវមួយដ៏រន្ធត់ណាស់ មិនសម្រាប់តែប្រជាជននៅក្នុងតំបន់នោះទេ តែសូម្បីតែអ្នកដែលបានដឹងលឺបានឃើញវីដេអូបាននិយាយថាវាមិនសមទាល់តែសោះ ដែរក្មេងទើបនឹងកើតមិនបានប៉ុន្មានថ្ងៃផង បែរជាត្រូវគេចាប់បង្ខំអោយដើរទៅវិញ។

ករណីនេះបានកើតឡើងនៅភូមិមួយនៅក្នុងរដ្ឋអាសាម ប្រទេសឥណ្ឌា។ តាមប្រព័ន្ធផ្សព្វផ្សាយបានអោយដឹងថាស្ត្រីជាម្តាយដែលមានវ័យខ្ទង់ 50 ឆ្នាំបានយកកូនខ្លួនឯងដែលទើបនឹងកើតបានត្រឹម 2 ថ្ងៃទៅប្រគល់អោយគ្រូមន្តអាគម ធ្វើពិធីបែបសាសនា ដោយបង្ខំអោយដើរដូចគេឯង នេះបើយោងតាមគេហៈទំព័រ Dailymail។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភពដដែលបានបញ្ជាក់ដែរថា ការធ្វើបែបនេះពួកអ្នកមានជំនឿខាងអរូបិយ និយាយថាវាអាចធ្វើអោយទារកនោះចុះកម្តៅខ្លួនបាន។

ប៉ុន្តែជាសំណាងល្អដែរ ដែលអ្នកឈរមើលម្នាក់បានថតសកម្មភាពក្នុងទូរស័ព្ទដៃ ហើយបានយកទៅបង្ហាញអាជ្ញារធរនៅតំបន់ ម៉ូរីហ្គុន ហើយពេលនោះហើយសមត្ថកិច្ចបានមកដល់នឹងនឹងបានបញ្ជូនកូនង៉ែតនោះទៅមន្ទីរពេទ្យទើបអាការៈបានល្អប្រសើរពីជម្ងឺផ្តាសាយវិញ៕

Loading...
You might also like
Comments
Loading...