ចាប់រំលោភកូនគេទាំងព្រឹកព្រលឹម ពេលឳពុកតាមទាន់ ទីបំផុតក្ស័យសង្ខារ

394
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

បរទេស៖ បុរសល្មោភកាមម្នាក់ប៉ុនប៉ងចាប់រំលោភនារីម្នាក់ ចៃដន្យពេលឳពុកគេតាមទាន់លទ្ធផលចុងក្រោយលែងបានឃើញភពផែនដីជារៀងរហូត។

ជនល្មើសវ័យ 38 ឆ្នាំខាងលើនេះត្រូវគេសម្លាប់បន្ទាប់ពីបានព្យាយាមចាប់រំលោភក្មេងស្រីម្នាក់នៅទីក្រុង Tawau នៃរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី។

តាមប្រព័ន្ធផ្សព្វផ្សាយបានអោយដឹងថា ជនល្មើសបានចាប់ក្មេងស្រីអាយុ 17 ឆ្នាំពីក្រោយច្រកចូលក្នុងបាវ ហើយយកទៅឆ្ងាយ ក្នុងពេលនាងកំពុងស្រោចទឹកផ្កា ដោយនៅប្រហែលម៉ោង 8 និង 20 នាទីព្រឹកថ្ងៃទី 26 ខែឧសភា កន្លងទៅថ្មីៗនេះ។

ជាសំណាងល្អណាស់ដែរក្មេងស្រីនោះបានវាយតតាំងហើយគេចខ្លួនបាន ហើយស្រែកអោយគេឯងជួយ។ ខណៈពេលនោះឳពុករបស់នាងដែលមានអាយុ 54 ឆ្នាំដែលនៅក្បែរនោះបានលឺហើយបានចូលទៅជិតកន្លែងកើតហេតុ ហើយគាត់ក៏បានចាក់សម្លាប់ជនល្មើសនោះតែម្តងទៅ នៅមុនពេលប៉ូលិសបានឃាត់ខ្លួន នេះបើយោងតាមការចេញផ្សាយរបស់គេហៈទំព័របរទេស thecoverage

ប៉ូលិសក្ុងតំបន់លោក Fadil Marsus បានអោយដឹងដែរថាជនល្មើល(អ្នករំលោភកូនក្រមុំគេ) ត្រូវឳពុករបស់ក្មេងរងគ្រោះចាក់ជាច្រើនកាំបិតនៅត្រង់ជើង ហើយនិងខ្លួនប្រាណ។

ជនរងគ្រោះ

ជនល្មើសដែលបានក្លាយជាជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ុន្តែក្រោយមកត្រូវគេរាយការណ៏បានស្លាប់ ហើយចំណែកឯងឪពុករបស់ក្មេងស្រីវិញនឹងត្រូវគេបញ្ជូនទៅកាត់ទោសនៅថ្ងៃទី 2 ខែមិថុនាខាងមុខនេះហើយ៕

Loading...
You might also like
Comments
Loading...