ជួបជាមួយនឹងមនុស្សកំពូលស៊យ​ប្រចាំឆមាស ពេលឃើញហើយនឹកហួសចិត្ត

ខាងក្រោមនេះជារឿងរ៉ាវដ៏ចម្លែកៗនឹងកម្រកើតមានបំផុត ធានាថានឹងធ្វើអោយអ្នកហួសចិត្តជាមិនខានពេលបានអានចប់៖

1). កាលពីអំឡុងខែមិនា ឆ្នាំ 2016 ស្ត្រីមានផ្ទៃពោះម្នាក់បានដួលសន្លប់នៅតាមផ្លូវ ហើយចៃដន្យ.ករបស់គាត់បានស៊កចូលក្នុងចន្លោះរបងដែកដែលគេបានដាក់ចែកទ្រូងផ្លូវ នៅខេត្តសានស៊ីប្រទេសចិន។ ក្រោយពេលមានការប្រទះឃើញ មនុស្សម្នាបានផ្អើលឆោឡោឡើង។ អ្នកដំណើរទាំងអស់បានព្យាយាមជួយទាញចេញមកក្រៅរហូតទទួលបានជោគជ័យក៏ប៉ុន្តែសមត្ថកិច្ចបានអោយដឹងថាគាត់បានស្លាប់ទៅហើយ ហើយរួមទាំងកូននៅក្នុងផ្ទៃទៀត។

2). បុរសជនជាតិអាហ្សង់ទីន វ័យ 50ឆ្នាំម្នាក់បានបាក់ឆ្អឹងជើងទាំងសងខាង ក្រោយពេលកៀបជាប់នៅចន្លោះរវាងបង្គោលបេតុង ហើយនិងជញ្ជាំងផ្ទះ ហើយក៏ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ តាមប្រភពព័ត៌មានបានអោយដឹងថា​នៅមុនពេលកើតហេតុលោក Ramón González បានជិះម៉ូតូរបស់គាត់តាមដងផ្លូវតែពេលបើកល្បឿនលឿនពេកក៏ជ្រុលទៅបុកជញ្ជាំងផ្ទះគេតែម្តង តែទោះជាយ៉ាងណាក្រុមពន្លត់អគ្គិភ័យបានចំណាយពេលរហូតដល់ទៅ 30 នាទីឯណោះទើបអាចជួយទាញចេញមកក្រៅបាន។

3). ចោរកំពូលស៊យម្នាក់បានព្យាយាមឡើងលើរបងដើម្បីប៉ុនប៉ងចូលលួចទ្រព្យសម្បត្តិ៏របស់គេ នៅទីក្រុង ខូដរបា ប្រទេសអាហ្សង់ទីន តែសំណាងមិនល្អរអិលជាប់នឹងលួសជើងបណ្តាលអោយសំយ៉ុងខ្លួនមកក្រោមស្រែកអស់រាប់ម៉ោង។ តាមរបាយការណ៏បានអោយដឹងថា​នៅមុនពេលប្រទះឃើញមានក្មេងស្រីម្នាក់ជាកូនរបស់អ្នកជិតខាងបានឃើញស្បែកជើងនៅលើរបងហើយក៏បានយកដំណឹងនេះទៅប្រាប់ឳពុករបស់នាង។ នៅពេលដែលនាំគ្នាទៅមើលស្រាប់តែឃើញមានមនុស្សកំពុងតែដាំដូងក្បាលចុះក្រោមតែម្តង។ ពេលសមត្ថកិច្ចមកដល់ស្មានថាជនរងគ្រោះត្រូវខ្សែរភ្លើងឆក់ក៏ប៉ុន្តែចុងក្រោយទើបដឹងថាមិនមែនឡើយ ព្រោះនៅលើរបងគ្មានបណ្តាញចរន្តអគ្គិសនីឡើយ ហើយក៏បានបញ្ជូនខ្លួនទៅប៉ុស្តិ៏ប៉ូលិសតែម្តង។

4). កាលពីអំឡុងឆ្នាំ 2015 ស្ត្រីវ័យ 35 ឆ្នាំម្នាក់ដែលរស់នៅទីក្រុង Los Angeles សហរដ្ឋអាមេរិកបានប៉ុនប៉ងចូលផ្ទះរបស់សង្សារចាស់តាមទ្វារមុខ នៅវេលាម៉ោង 5 ព្រឹកក៏ប៉ុន្តែដោយសារតែជាប់សោរដូចនេះនាងបានចូលក្នុងបំពង់ផ្សែងជំនួសវិញតែចៃដន្យអីនាងបានជាប់នៅទីនោះអស់រយៈពេល 2 ម៉ោង។ បន្ទាប់ពីលោក Tony Hernandez ដែលជាអតីតសង្សារបានឃើញហើយក៏ទៅពឹងពាក់ប៉ូលិសអោយជួយអន្តារគមន៏។ ទោះជាយ៉ាងណាសមត្ថកិច្ចបានចំណាយពេលពីរម៉ោងបន្ថែមទៀតទើបអាចវាយគំទេចបេតុងនឹងអាចទាញនារីដែលជាជនរងគ្រោះបានសម្រេច។

5). លោក Rafael Valadao បានវាយបំបែកជញ្ជាំងគុកនៅប្រទេសប្រេស៊ីល តែចៃដន្យអីជាប់ខ្លួននៅនឹងជញ្ជាំងទៅមុខមិនទៅទៅក្រោយមិនបានដោយសារតែជាប់នឹងក្បាលពោះ ចុងក្រោយផ្អើលអស់សមត្ថកិច្ចហើយលើកនេះទោសធ្ងន់ជាងមុន។

ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។
Loading...
You might also like
Comments
Loading...