បើសិនជាញ៉ាំត្រកួនបែបនេះ វាអាចនឹងធ្វើអោយអ្នកឈឺស្លាប់ដោយមិនដឹងខ្លួន

3,128
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

តើអ្នកមានដឹងទេថា បន្លែត្រកួនអាចធ្វើអោយអ្នកស្លាប់បាន ? តាមពិត ត្រកួនគឺជាប្រភេទបន្លែមួយដ៏ ដែលមានផ្ទុកនូវប្រូតេអ៊ីន និងវីតាមីនជាច្រើនប្រភេទ ហើយរួមថែមទាំងជាតិដែកផងដែរ ។ តែទោះជាយ៉ាងណាក្តីក៍ មិនល្អគ្រប់យ៉ាងដែរ ព្រោះតាមការសិក្សាស្រាវជ្រាវថ្មីៗនេះ បានបង្ហាញថា ត្រកួនជាប្រភេទរុក្ខជាតិវល្លិ៍ ដែលវាជាទីអាស្រ័យរបស់ពពួកប៉ារ៉ាសិតដែលមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់មនុស្ស។

source: bloggang.com

ខាងក្រោមនេះជាអ្វីដែលគួរតែដឹងអំពីរុក្ខជាតិត្រកួននេះ៖

  • អ្នកត្រូវតែប្រុងប្រយ័ត្នអោយមែនទែន ទាំងពេលអ្នកចំអិននិងញ៉ាំវា ព្រោះវាអាចមានករណីដូចជា សត្វប៉ារ៉ាសិតល្អិតៗដែលអាចចូលទៅក្នុងខ្លួនរបស់អ្នកបាន។ បើអ្នកញ៉ាំវាទាំងមិនឆ្អិន រឺញ៉ាំឆៅ នោះពពួកប៉ារ៉ាសិតទាំងនេះ នឹងនូវមានជីវិតហើយ ចូលទៅក្នុងពោះតាមរយះអាហារឆៅ។
  • ពពួកប៉ារ៉ាសិតទាំងនោះដែលនៅមានជីវិតនៅក្នុងរាងកាយមនុស្ស បានបង្កអោយ យើងជួបនៅបញ្ហាសុខភាពជាច្រើន ដូចជាចុកចាប់ក្នុងពោះវៀន ប្រតិកម្មស្បែក និងហើយពោះជាដើម។ ហើយលើសពីនេះទៀតនោះគឺ ប៉ារ៉ាសិតទាំងនោះនឹងសម្ងំបឺតជញ្ជក់យកឈាមនៅក្នុងរាងកាយរបស់យើងរាល់ថ្ងៃ។ អ្នកអាចស្រមៃមើលបានថា តើវាគួរអោយខ្លាចកំរិតណា។

ដូចនេះដើម្បីជៀសវាងពីគ្រោះភ័យសុខភាព ជាច្រើនដូចដែលមានខាងលើ សូមលោកអ្នកលាងសំអាតនិងចំអិនអាហារប្រភេទនេះអោយបានត្រឹមត្រូវមុនយកមកបរិភោគ។

ប្រែសម្រួលពី៖ Healthylife

Loading...
You might also like
Comments
Loading...