សម្រកក្បាលពោះរហូតទៅដល់ 2.5សង់ទីមែត្រ ត្រឹមតែរយះពេលមួយយប់

2,777
ហាមដាច់ខាតការចម្លងអត្ថបទពីវេបសាយ www.khmercool.com ដោយគ្មានការអនុញាត។

ខ្ញីគឺជាគ្រឿងទេសដែលមានតម្លៃសមរម្យនិងអាចរកបានគ្រប់ទីកន្លែង ថែមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្ម, ការពារការរលាក និងជួយបំបាត់ជាតិពុលពីរាងកាយ ពិសេសជានេះទៅទៀតគឺ វាអាចជួយបំផ្លាញជាតិខ្លាញ់បានយ៉ាងល្អបំផុត។

អាស្រ័យហេតុនេះហើយ ទើបគេយកខ្ញីមកធ្វើជាគ្រឿងផ្សំក្នុងការកម្ចាត់ជាតិខ្លាញ់ក្នុងរាងកាយ ជាពិសេសខ្លាញ់នៅលើបរិវេណក្បាលពោះ ដោយវារំញោចអោយចលនាឈាមរបស់ជាលិការត់បានល្អ និង​ រំលាយជាតិខ្លាញ់បន្តិចម្ដងៗ។ តើខ្ញីអាចជួយកម្ចាត់ជាតិខ្លាញ់ក្បាលពោះដោយរបៀបណាទៅ? សូមប្រិយមិត្តបន្តអានរបៀបអនុវត្តន៍ដូចខាងក្រោម៖

  • របស់ដែលអ្នកត្រូវការ៖
    • ខ្ញីស្រស់បុកម៉ត់1ស្លាបព្រា
    • ឡេលាបខ្លួនពី 4ទៅ5ស្លាបព្រា
    • ថង់រុំប្លាស្ទិច
    • កន្សែង
    • កន្សែងពោះគោ
    • បង់រុំ
  • របៀបធ្វើ៖
  1. ត្រាំករន្សែងពោះគោក្នុងទឹកក្ដៅអុនៗ រួចយកមករុំលើបរិវេនក្បាលពោះ ឬ កន្លែងដែលយើងចង់សម្រកខ្លាញ់
  2. ទុករយះពេល 5នាទី ដើម្បីអោយរន្ធញើសចំហរសិន
  3. លាយខ្ញី ជាមួយឡេ រួចយកមកពីលើកន្សែងពោះគោ
  4. យកថង់ប្លាស្ទិចរុំពីលើ ពី2ទៅ3ជុំ
  5. រួចរុំបង់ពីលើថង់ប្លាស្ទិច (សូមកុំរុំតឹងពេក ត្រូវរុំប៉ុនណាដែលគិតថាធូរល្មម)
  6. ទុកចោលយ៉ាងហោចណាស់អោយបាន 6ម៉ោង ចាំដកចេញ។

បញ្ចាក់៖ ដើម្បីទទួលបានលទ្ធផលល្អបំផុតប្រិយមិត្តគួរតែអនិវត្តន៍វិធីសាស្ត្រនេះនៅមុនពេលចូលគេង លុះព្រឹកឡើងចាំបកវាចេញ។ ហើយការស្រក់ក្បាលពោះតិចឬច្រើនគឺអាស្រ័យលើរាងកាយរបស់មនុស្សម្នាក់ៗ  ហើយរាងកាយខ្លះអាចស្រករហូតទៅដល2.5សង់ទីមែត្រឯនោះ។

ចំណាំ៖ ក្មេងមិនទាន់គ្រប់អាយុ , មនុស្សចាស់ និង ស្រ្តីមានផ្ទៃពោះ សូមកុំអនុវត្តន៍វិធីសាស្ត្រនេះអោយសោះ៕

សូមប្រិយមិត្តជួយចែករំលែកវិធីសាស្ត្រនេះទៅកាន់មិត្តភក្តិឬ ក្រុមគ្រួសារអោយបានដឹងផង ដើម្បីអោយបានរាងស្អាតគ្របៗគ្នា!!!

Loading...
You might also like
Comments
Loading...