September 25, 2018
Home ជីវិតនិងសង្គម

ជីវិតនិងសង្គម

  • អ្នកស្រាវជ្រាវស្កេនរូបចម្លាក់ព្រះពុទ្ធរូបមួយអង្គ ស្រាប់តែរកឃើញអាថ៌កំបាំង

    នេះជារឿងរ៉ាវដ៍គួរអោយភ្ញាក់ផ្អើលមួយខណៈដែលអ្នកវិទ្យាសាស្ត្រស្កេនរូបចម្លាក់មួយស្តាប់តែបានឃើញសាកសពរបស់ព្រះសង្ឈមួយអង្គស្ថិតនៅក្នុងនោះ។ ការពិសោធន៍នេះបានធ្វើឡើងនៅសារៈមន្ទីរមួយដែលគេស្គាល់ឈ្មោះថា Meander ដែលមានទីតាំងស្ថិតនៅក្នុងប្រទេស​ហូឡង់។ គេបានធ្វើការប៉ាន់ប្រមាណថារូបចម្លាក់នេះវាត្រូវបានគេបង្កើតឡើងក្នុងអំឡុងសតវត្សទី ១១ និងសតវត្សទី ១២។ តាមពិតទៅក្រុមអ្នកស្រាវជ្រាវបានដឹងរួចមកហើយថានៅក្នុងរូបចម្លាក់នេះមានសាកសពរបស់ព្រះសង្ឈមួយអង្គស្ថិតនៅខាងក្នុង។ ដោយសារតែបែបនេះហើយទើបពួកគេធ្វើការស្កេនពិនិត្យមើលដើម្បីអោយបានឃើញកាន់តែច្បាស់។ គួរអោយស្តាយ រូបភាពដែលទទួលបានវាបានបញ្ជាក់ថាសាកសពរបស់ព្រះសង្ឈអង្គនោះត្រូវគេយកចេញបាត់ទៅហើយ ប៉ុន្តែនៅសល់ក្រដាសមួយសន្លឹកដែលសរសេរជាភាសាចិន។ ក្រោយមកពួកគេបានយកវាទៅទុកដាក់តាំងបង្ហាញនៅសារៈមន្ទីរប្រវត្តសាស្រ្តមួយនៅទីក្រុង Budapest ប្រទេសហុងគ្រី។ គួររំលឹកផងដែរថារូបចម្លាក់ព្រះពុទ្ធមួយអង្គនេះ ត្រូវគេសង្ស័យថាជារូបចម្លាក់ដែលបាត់បាត់ចេញក្នុងអំឡុងខែធ្នូ ឆ្នាំ ១៩៩៥ នៅភូមិ angchun ក្នុងស្រុក Datian ភាគកណ្តាលនៃខេត្ត Fujian ប្រទេសចិន ដែលត្រូវបានគេលួចព្រោះការនោះមានការប្រមូលទិញវត្ថុបុរាណយ៉ាងគគ្រឹកគគ្រេង៕

    Read More »